SPA = BTC0.00

អំពី SPARTA

SPARTA គឺជា cryptocurrency ដែលបានបង្កើតឡើងដើម្បីធ្វើអោយ ប្រសើរឡើងនូវទំនាក់ទំនងហិរញ្ញវត្ថុក្នុងចំណោមប្រជាជន។ គោលដៅរបស់យើងគឺកសាងទំនាក់ទំនងហិរញ្ញវត្ថុវិមជ្ឈការដោយគ្មានអន្តរការី។ SPARTA ដែលមានលក្ខណៈស្មោះត្រង់ និងត្រឹមត្រូវគឺជាcryptocurrency ដ៏ល្អ និងងាយស្រួលបំផុតសម្រាប់ប្រជាជនទាំងអស់។

ហេតុអ្វីត្រូវជ្រើសរើស “SPARTA”?

ឈ្មោះ SPARTA ត្រូវបានគេយកមកពីពាក្យ "SPArk" និង "TArget" ។ SPARTA គឺជាផ្កាភ្លើងថ្មីនៅក្នុងពិភពគ្រីប។ យើងព្យាយាមដើម្បីតំណាងឱ្យវឌ្ឍនភាព ការអភិវឌ្ឍ និងចលនាឆ្ពោះទៅមុខ។ យើងនឹងបង្កើតថាមពលដោយបង្កើត ទំនាក់ទំនងហិរញ្ញវត្ថុថ្មីដែលមានលក្ខណៈវិមជ្ឈការ ស្មោះត្រង់ និងត្រឹមត្រូវ។

SPARTA cryptocurrency ក៏ត្រូវបានដាក់ឈ្មោះនៅពីក្រោយរដ្ឋក្នុងខ្សែភាពយន្តនៅសម័យក្រិកបុរាណ។ Sparta បានបង្ហាញពីរដ្ឋដ៏ល្អដែលបានពិពណ៌នាដោយទស្សនវិទូផ្លាតូ។ យើងចង់ធ្វើឱ្យ SPARTA cryptocurrency មានលក្ខណៈសាមញ្ញនិងច្បាស់លាស់តាមដែលអាចធ្វើបាន។ ដូចគ្នាទៅនឹងរដ្ឋ Spartan សម័យបុរាណដែរ SPARTA កំពុងខិតខំធ្វើឱ្យមានភាពល្អប្រសើរនៅក្នុងពិភព cryptocurrencies។

តើអ្វីទៅជា cryptocurrency?

តើអ្វីទៅជា cryptocurrency? ហេតុអ្វីបានជាយើងផ្តល់ជូន SPARTA?

Cryptocurrency គឺជាប្រាក់ឌីជីថលដែលផ្អែកទៅលើ cryptographyដែលជាវិទ្យាសាស្រ្តនៃការអ៊ិនគ្រីបទិន្នន័យ។ មិនដូចគ្នាទៅនឹងប្រាក់ដុល្លារ ប្រាក់អឺរ៉ូ ឬលុយដែលស្ថិតក្រោមបទប្បញ្ញត្តិផ្សេងទៀតឡើយ ការចេញផ្សាយរូបិយវត្ថុមិនត្រូវបានគ្រប់គ្រងដោយរដ្ឋទេ៖ វាមិនអាចធ្វើការបោះពុម្ពនៅក្នុងចំនួនចៃដន្យទៅតាមបទបញ្ជារបស់រដ្ឋាភិបាលឡើយ។ អ្នកកាន់ cryptocurrency ទាំងអស់មានសិទ្ធិស្មើៗគ្នា។ សិទ្ធិទាំងនេះត្រូវបានគាំទ្រដោយអ្នកកាន់ខ្លួនឯង។

នេះគឺជាមូលហេតុដែលរដ្ឋាភិបាល ធនាគារ និងក្រុមហ៊ុនផ្សេងៗមិនអាចមានឥទ្ធិពលលើប្រតិបត្តិការនៅក្នុងប្រព័ន្ធ អត្រាប្តូរប្រាក់។ ល។ ឡើយ។ SPARTA គឺជាបណ្តាញវិមជ្ឈការទាំងស្រុង។

Cryptocurrency គឺផ្អែកទៅលើ blockchain, ទិន្នន័យដែលភ្ជាប់គ្នាជាបន្តបន្ទាប់។ រាល់ប្រតិបត្តិការទាំងអស់ត្រូវបានសរសេរទៅប្លុកដែលត្រូវបានផ្សារភ្ជាប់គ្នាយ៉ាងជិតស្និទ្ធ។ វាដូចគ្នាទៅនឹងសៀវភៅដែលមានសម្រាប់អ្នកទាំងអស់គ្នាដែរ ហើយមិនអាចធ្វើការផ្លាស់ប្តូរបានទេ។ ដូច្នេះហើយទើបយថាភាពនៃការទូទាត់ទាំងអស់អាចផ្ទៀងផ្ទាត់យ៉ាងងាយស្រួល ហើយ cryptocurrency មិនអាចក្លែងបន្លំ ឬលួចចូលបានឡើយ។

SPARTA មាននូវលក្ខណៈពិសេសបំផុតនៃ cryptocurrencies ផ្សេងទៀត ហើយក្នុងពេលដំណាលគ្នានឹងលុបលើគុណវិបត្តិរបស់ខ្លួន។ ដោយត្រូវបានបង្កើតឡើងដើម្បីកសាងទំនាក់ទំនងហិរញ្ញវត្ថុថ្មី និងមានវិមជ្ឈការទាំងស្រុង SPARTA គឺជា cryptocurrency ដែលងាយស្រួលនិងមានសុវត្ថិភាពបំផុតដែលបានបង្កើតឡើងសម្រាប់មនុស្សគ្រប់គ្នា។ បានបង្កើតពិភពលោកដែលកាន់តែល្អប្រសើរ!

Cryptocurrency និងធនាគារ

ងាយស្រួល

មិនដូចគ្នាទៅនឹងប្រតិបត្តិការរបស់ធនាគារឡើយ ប្រតិបត្តិការ cryptocurrency ត្រូវបានអនុវត្ត 24 ម៉ោងក្នុងមួយថ្ងៃ និង 7 ថ្ងៃក្នុងមួយសប្តាហ៍។ អ្នកសម្រេចចិត្តថាតើនៅពេលណា ទៅអ្នកណា និងទីកន្លែងណាដែលត្រូវផ្ញើប្រាក់របស់អ្នក។

ជាប្រតិបត្តិការដែលមានប្រសិទ្ធភាពចំណាយនៅគ្រប់ទីកន្លែងលើភពផែនដី

ថ្លៃប្រតិបត្តិការទាបជាងប្រតិបត្តិការរបស់ធនាគារជាច្រើនដង ហើយមិនអាស្រ័យលើចំនួនទឹកប្រាក់ផ្ទេរ ឬទីតាំងរបស់អ្នកប្រើឡើយ។ អ្នកផ្ទេរប្រាក់ទៅអ្នកណាម្នាក់ពីគ្រប់ទីកន្លែងក្នុងពិភពលោកជាមួយនឹងថ្លៃសេវាទាបបំផុត។

សេវាផ្ទេរយ៉ាងឆាប់រហ័ស

ការផ្ទេរប្រាក់តាមធនាគារចំណាយពេលជាមធ្យមពី 3 ទៅ 5 ថ្ងៃធ្វើការ។ ភាគច្រើនល្បឿននៃការផ្ទេរតាមរយៈ SPARTA គឺត្រឹមតែមួយនាទីប៉ុណ្ណោះ។

ការការពារពីអតិផរណា

រូបិយប័ណ្ណជាតិថយចុះជារៀងរាល់ឆ្នាំពី 1-20% (ពេលខ្លះ ខ្ពស់ជាងនេះ) ។ SPARTA ត្រូវបានគាំទ្រដោយឯកតាមានចំនួនកំណត់ (ប្រហែល 9 ប៊ីលាន token) ហើយត្រូវបានការពារពីអតិផរណាផងដែរ។ Cryptocurrency មានអត្រាប្តូរប្រាក់ផ្ទាល់ខ្លួនដែលត្រូវបានគ្រប់គ្រងដោយទីផ្សារ។

គុណសម្បត្តិរបស់យើង

ដូច្នេះប្រសិនបើអ្នកត្រូវការផ្ញើទឹកប្រាក់នៅក្នុងចំនួនណាមួយទៅមនុស្សម្នាក់នៅក្នុងប្រទេសផ្សេងទៀត អ្នកអាចផ្ញើបានយ៉ាងឆាប់រហ័សដោយមិនចាំបាច់បង់ថ្លៃសេវាខ្ពស់ និងត្រូវបំពេញបែបបទឯកសារជាច្រើនដំណាក់កាលឡើយ។

អ្នកគ្រាន់តែបញ្ជាក់លេខកាបូបចំនួនទឹកប្រាក់នៃការផ្ទេរហើយចុចប៊ូតុងអ្នកទទួលនឹងទទួលបានកាក់ក្នុងរយៈពេលត្រឹតែមួយនាទីប៉ុណ្ណោះ។ អ្នកអាចប្ដូរ SPARTA ជាសាច់ប្រាក់រូបិយប័ណ្ណផ្សេងៗបានយ៉ាងងាយស្រួល (ប្រាក់ដុល្លារ ប្រាក់អឺរ៉ូ។ ល។ ) ទៅតាមការប្ដូរ cryptocurrencyបានគ្រប់ពេលវេលា។

Forging (ដំណើរការ mining) និងសុវត្ថិភាពបណ្ដាញ

ដោយសារតែ cryptocurrency ពុំមែនជាកម្មសិទ្ធិរបស់រដ្ឋ ក្រុមហ៊ុន ឬធនាគារណាមួយ វាត្រូវបានដំណើរការ mining ហើយសុវត្ថិភាពរបស់វាត្រូវបានកាពារដោយអ្នកប្រើប្រាស់ខ្លួនឯងតាមរយៈការដំឡើងកម្មវិធី software ពិសេស។ ដំណើរការ cryptocurrency mining និងការថែរក្សាសុវត្ថិភាពប្រតិបត្តិការរបស់បណ្ដាញជាទូទៅត្រូវបានហៅថា mining ហើយអ្នកដែលចូលរួមនៅក្នុងប្រតិបត្តិការនេះត្រូវបានហៅថា miner។

SPARTA ប្រើបច្ចេកវិទ្យា Proof-of-Stake (PoS) ដូច្នេះនៅទីនេះដំណើរការនេះត្រូវបានគេហៅថា PoS-mining ឬ forging។ ដំណើរការ mining និង forging គឺដូចគ្នា ប៉ុន្តែ mining តម្រូវឲ្យមានស្ថានីយកុំព្យូទ័រដែលមានថាមពលខ្លាំង ចំណែកឯ forging គឺមិនផ្អែកទៅលើថាមពលរបស់កុំព្យូទ័រឡើយ ប៉ុន្តែនៅលើសមតុល្យគណនីរបស់អ្នកប្រើប្រាស់។

ដើម្បីគាំទ្រដល់ប្រតិបត្តិការរបស់បណ្តាញ SPARTA អ្នកចូលរួមត្រូវដំឡើង និងដំណើរការកម្មវិធីពិសេស ដូច្នេះ នឹងមានឱកាសបង្កើតប្លុកថ្មីមួយនៅលើបណ្តាញ SPARTA ។

ប្រូបាប៊ីលីតេនៃការបង្កើតប្លុកថ្មីមួយត្រូវបានចែកចាយនៅក្នុងចំណោមអ្នកចូលរួមបណ្តាញទាំងអស់ដោយប្រើរូបមន្តពិសេសដែលអាស្រ័យលើសមតុល្យអាសយដ្ឋានរបស់ពួកគេ។ ប្រសិនបើមាន SPA tokens កាន់តែច្រើននៅក្នុងគណនី នោះឱកាសក្នុងការបង្កើតប្លុកក៏មានកាន់តែច្រើនទៅតាមនោះដែរ។

បង្កើតកាបូប

នៅពេលដែល miner បង្កើតប្លុកមួយ គាត់នឹងទទួលបានការផ្ដល់ជូនពិសេស។ ការផ្ដល់ជូននេះមាន:

កម្រៃសេវាលើប្រតិបត្តិការនៅក្នុងប្លុក

ការផ្ដល់ជូនបន្ថែមទៀតនូវ SPA tokens សម្រាប់បង្កើតប្លុក

រង្វាន់សម្រាប់ forging គឺផ្អែកទៅលើចំនួនកាក់នៅក្នុងគណនីរបស់អ្នកប្រើប្រាស់៖

ប្រសិនបើ miner មាន SPA ចន្លោះពី 888 ទៅ 999,999 (រាប់បញ្ចូល) នៅក្នុងគណនី គាត់នឹងទទួលបានតែថ្លៃសេវាប្រតិបត្តិការតែប៉ុណ្ណោះ។

ប្រសិនបើ miner មានចាប់ពី 1,000,000 SPA ឡើងទៅនៅក្នុងគណនី គាត់ក៏នឹងទទួលបាន SPA tokens ដែលទើបបង្កើតថ្មីផងដែរ

ដូច្នេះមាន miner ដែលគាំទ្របណ្តាញ និង miner ដែលជួយដល់កំណើនរូបិយប័ណ្ណតាមរយៈការវិនិយោគ។ ដូច្នោះទើប miner ទាំងនេះទទួលបានប្រាក់ចំណេញច្រើនជាងមុន។ ដើម្បីជៀសវាងការប្រមូលផ្តុំminer ទាំងអស់ដែលមានទឹកប្រាក់ចាប់ពី 1.000.000 SPA ឡើងទៅមានឱកាសស្មើគ្នាក្នុងការបង្កើតប្លុក។

លក្ខណៈសម្បត្តិបច្ចេកវិទ្យារបស់ SPARTA

  • ដូចដែលបានរៀបរាប់ខាងលើ SPARTA ប្រើវិធីសាស្រ្ត Proof-of-Stake ។ វាមានន័យថា mining និងការថែរក្សាសុវត្ថិភាពបណ្ដាញមិនតម្រូវឲ្យមានកុំព្យូទ័រមានកម្លាំងខ្លាំងឡើយ។ អ្នកដែលមានកុំព្យូទ័រធម្មតាអាច mine និងប្រើប្រាស់ SPARTA ។
  • នៅក្នុងការប្រើប្រាស់ SPARTA អ្នកត្រូវបង់ថ្លៃសេវាតិចបំផុតសម្រាប់ប្រតិបត្តិការ។ ថ្លៃសេវាដំបូងគឺ 1 SPA token ក្នុងមួយប្រតិបត្តិការ។ មិនដូចគ្នាទៅនឹង cryptocurrencies ផ្សេងទៀតឡើយ ថ្លៃសេវានៅក្នុង SPARTA គឺការប្រែប្រួលខ្លាំងដើម្បីនៅតែមានកម្រិតទាបបំផុត។ ថ្លៃសេវានេះត្រូវបានកំណត់យកដើម្បីតែការពារបណ្តាញពីការវាយប្រហារដោយ DDoS ប៉ុណ្ណោះ គឺមិនដូចនៅ Bitcoin ឡើយ ដែលថ្លៃសេវាកម្មនេះជាវិធីសាស្រ្តដើម្បីឲ្យ miner អាចទទួលបានប្រាក់ចំណេញ។
  • មានប្រតិបត្តិការចំនួន 888 ក្នុង 1 ប្លុក។
  • ចំនួនកាក់សរុបរបស់ SPA នឹងមានចំនួន 8,888,888,888 (~ 9 ប៊ីលានដុល្លារ) ។
  • ប្លុកត្រូវបានបង្កើតចំនួនម្ដងនៅរៀងរាល់មួយនាទី:
    • - 1 ប្លុកក្នុងមួយនាទី;
    • - 60 ប្លុកក្នុងមួយម៉ោង;
    • - 1,440 ប្លុកក្នុងមួយថ្ងៃ។
    • - 10,080 ប្លុកក្នុងមួយសប្តាហ៍;
    • - 43,200 ប្លុកក្នុងមួយខែ។
    • - 525,600 ប្លុកក្នុងមួយឆ្នាំ។
  • សមត្ថភាពបណ្តាញមានដូចខាងក្រោម:
    • - 14.7 ប្រតិបត្តិការក្នុងមួយវិនាទី;
    • - ចំនួន 888 ប្រតិបត្តិការក្នុងមួយនាទី
    • - ចំនួន 53,280 ប្រតិបត្តិការក្នុងមួយម៉ោង
    • - ចំនួន 1,278,720 ប្រតិបត្តិការក្នុងមួយថ្ងៃ
    • - ចំនួន 8,951,040 ប្រតិបត្តិការក្នុងមួយសប្តាហ៍
    • - ចំនួន 38,361,600 ប្រតិបត្តិការក្នុងមួយខែ។
    • - ចំនួន 466,732,800 ប្រតិបត្តិការក្នុងមួយឆ្នាំ។

រង្វាន់សម្រាប់ប្លុកមួយផ្លាស់ប្តូរចុះឡើងអាស្រ័យទៅលើចំនួនសរុបនៃប្លុកដែលបានបង្កើត (រយៈពេលសរុបកន្លងមក) ។

រយៈពេល ចំនួនប្លុក ចំនួនកាក់ រង្វាន់ប្លុក
អធិប្បាយ 0 888,888,888 -
1 500,000 4,000,000,000 8,000
2 500,000 2,000,000,000 4,000
3 500,000 1,000,000,000 2,000
4 500,000 500,000,000 1,000
5 500,000 250,000,000 500
6 500,000 125,000,000 250
7 500,000 62,500,000 125
8 500,000 62,500,000 125
សរុប 4,000,000 8,888,888,888 -

SPA នឹងបន្តចេញយ៉ាងតិចរហូតដល់ឆ្នាំ2025 ។

សម្រាប់ព័ត៌មានបន្ថែមអំពី SPARTA លក្ខណៈបច្ចេកទេស និងគោលការណ៍ប្រតិបត្តិការរបស់ SPARTA សូមមើលរបស់យើង ក្រដាសស "Whitepaper".